FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បញ្ជាក់តាមរយៈ Facebook របស់សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជានិច្ច ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ប្រជាកសិក ដោយបានខិតខំកសាង ប្រព័ន្ធធារាសាស្ត្រតូចធំបន្ថែមឲ្យកាន់តែច្រើន សំដៅជួយដល់ប្រជាកសិករអាចធ្វើស្រែចំការ និងដាំដុះដំណាំ ឲ្យទទួលបានទិន្នផលខ្ពស់។ សម្តេចតេជោ បានលើកឡើងទៀតថា មួយរយៈកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការជួសជុល ស្តារ និងកសាងទំនប់ ប្រឡាយមេ មុនរដូវប្រាំងដែលនឹងឈានចូល មកដល់។ បន្ទាប់ពីទំនប់ ប្រឡាយមេ និងប្រឡាយទាំងនោះត្រូវបានជួសជុល ស្តារ និងកសាងរួចរាល់ហើយ ដីស្រែចម្ការរាប់ម៉ឺនហិចតា នឹងត្រូវធានាថា មានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ ជាមួយសគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ និងអាជ្ញាធរត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed